
ប្រធានគ្លីនិក គ័រ ចានវ៉ួយ
វេជ្ជបណ្ឌិតផ្នែកវេជ្ជសាស្រ្តគ្រប់ផ្នែក/ការព្យាបាលដោយព្យួរសេរ៉ូម
តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំពាក់ព័ន្ធនឹងជំងឺធ្ងន់ៗ ក៏ដូចជាការជួយសង្គ្រោះគ្រោះអាសន្នលក្ខណៈអន្តរជាតិបានរកឃើញថា ការព្យាបាលដែលល្អបំផុតគឺការបង្ការទុកជាមុន ដូច្នេះប៉ុន្មានឆ្នាំថ្មីៗនេះ គាត់នៅតែបន្តធ្វើការសិក្សាស្រាវជ្រាវលើផ្នែកវេជ្ជសាស្ត្រខាងបង្ការការពារ។ គាត់ធ្លាប់ធ្វើជាវេជ្ជបណ្ឌិតផ្នែកសង្គ្រោះបន្ទាន់នៃនាយកដ្ឋានវេជ្ជសាស្រ្តប្រចាំមន្ទីរពេទ្យ លីនខូវ ឆាងគឹង ហើយក៏ធ្លាប់ធ្វើដំណើរទៅប្រទេសជប៉ុន ធ្វើជាអ្នកប្រឹក្សាយោបល់ផ្នែកបង្ការការពារជំងឺពាក់ព័ន្ធនឹងទម្លាប់រស់នៅរបស់ប្រជាជនជប៉ុន ក្រោយពីត្រលប់មកប្រទេសកំណើតវិញ ដោយសារជំងឺកូវីដ គាត់បានជ្រើសរើសបច្ចេកទេសព្យាបាលសុខភាពថ្មីៗ ហើយយកចិត្តទុកដាក់ក្នុងការអនុវត្តចំពោះអតិថិជន។
បទពិសោធន៍វេជ្ជបណ្ឌិត
- វេជ្ជបណ្ឌិតផ្នែកសង្គ្រោះបន្ទាន់នៃនាយកដ្ឋានវេជ្ជសាស្រ្តប្រចាំមន្ទីរពេទ្យ លីនខូវ ឆាងគឹ
- វេជ្ជបណ្ឌិតពិសេសប្រចាំមន្ទីរពេទ្យ ថាវយ៉ាន់ នៃក្រសួងសុខាភិបាល និងសុខុមាលភាព
- ប្រធានគ្លីនិកសុខភាព ណីហ៊ូ អាយហ្វីអឺ
- វេជ្ជបណ្ឌិតប្រឹក្សាយោបល់ប្រចាំគ្លីនិកសុខភាព ស៊ីយៀក ក្រុងតៃប៉ី
- អ្នកស្រាវជ្រាវផ្នែកអាហារូបត្ថម្ភ និងការទទួលទានដំណេក នៃមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Pennsylvania សហរដ្ឋអាមេរិក
- សមាជិកក្រុមការងារផែនការគោលនយោបាយបង្កើតថ្មីផ្នែកសុខភាពសកលលោក នៃវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយជាតិប្រទេសជប៉ុន
- សាស្រ្តាចារ្យផ្នែករៀបចំគម្រោងដោះស្រាយគ្រោះមហន្តរាយនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការ និងបណ្តុះបណ្តាលសកលរបស់តៃវ៉ាន់-សហរដ្ឋអាមេរិក (GCTF)
- គណកម្មាការអប់រំបណ្តុះបណ្តាលនៃសមាគមសង្គ្រោះគ្រោះអាសន្នតំបន់អាស៊ី (AAEMS)
- គណកម្មាការសង្គ្រោះបន្ទាន់មុនមកដល់មន្ទីរពេទ្យ
នៃសមាគមសង្គ្រោះគ្រោះអាសន្នតៃវ៉ាន់ - វេជ្ជបណ្ឌិតណែនាំការព្យាបាលប្រចាំមន្ទីរបង្ការ និងពន្លត់អគ្គិភ័យ ក្រុងថាវយ៉ាន់

វេជ្ជបណ្ឌិត ហ្វាន សឺសាន
វេជ្ជបណ្ឌិតគ្រប់ផ្នែក/ផ្នែកបេះដូង/ការព្យួរសេរ៉ូមបំប៉នសុខភាព
វេជ្ជបណ្ឌិត ហ្វាន សឺសាន ទទួលបានពានរង្វាន់ផ្នែកព្យាបាលតាមវេជ្ជសាស្រ្ត គឺជាវេជ្ជបណ្ឌិតផ្នែកបេះដូង នៅតៃវ៉ាន់។ ធ្លាប់ធ្វើជាអ្នកទទួលខុសត្រូវផ្នែកបេះដូង និងសរសៃឈាមនៅមន្ទីរពេទ្យសាសនាគ្រឹស្ត ភីងតុង និងជាអ្នកទទួលខុសត្រូវផ្នែកបេះដូងនៅមន្ទីរពេទ្យមេបញ្ជាការកងទ័ពជាតិ កៅស្យុង ហើយក៏ធ្លាប់បម្រើការងារនៅមន្ទីរពេទ្យបារាំង ខេម៉ា នៅរាជធានីភ្នំពេញ រយៈពេលបីឆ្នាំ។
បទពិសោធន៍វេជ្ជបណ្ឌិត
- វេជ្ជបណ្ឌិតផ្នែកជំងឺផ្ទៃក្រៅ នៃក្រុមវេជ្ជបណ្ឌិតសាធារណរដ្ឋចិនប្រចាំនៅម៉ាឡាវី
- អ្នកទទួលខុសត្រូវផ្នែកបេះដូង និងសរសៃឈាមនៅមន្ទីរពេទ្យសាសនាគ្រឹស្ត ភីងតុង
- អ្នកទទួលខុសត្រូវផ្នែកបេះដូងនៅមន្ទីរពេទ្យមេបញ្ជាការកងទ័ពជាតិ កៅស្យុង
- វេជ្ជបណ្ឌិតផ្នែកបេះដូង និងសរសៃឈាមនៅមន្ទីរពេទ្យ ចិនស៊ីង
- ប្រធានក្រុមវេជ្ជបណ្ឌិតផ្នែកបេះដូង និងសរសៃឈាមនៅមន្ទីរពេទ្យមេបញ្ជាការកងទ័ពបី
- វេជ្ជបណ្ឌិតផ្នែកសម្រាកព្យាបាលនៅមន្ទីរពេទ្យមេបញ្ជាការកងទ័ពជាតិ កៅស្យុង

វេជ្ជបណ្ឌិត អ៊ុន មេសា
លោកវេជ្ជបណ្ឌិតអ៊ុនមេសាគឹជាគ្រូពេទ្យផ្នែកវេជ្ជសាស្រ្តដែលបញ្ចប់ការសិក្សពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១១។ ជាមួយនឹងដំណើររបស់លោកក្នុងវិស័យវេជ្ជសាស្រ្ត លោកបានសិក្សាជំនាញបន្ថែមខាងផ្នែកមហារីកមាត់ស្បូន នៅសាកលវិទ្យាល័យ Ghent នៅប្រទេសបែលហ្សិក ក្នុងឆ្នាំ២០១២ ដើម្បីពង្រឹងបន្ថែមខាងផ្នែកសុខភាពស្រ្តី។ នៅឆ្នាំ២០១២ លោកបានធ្វើការនៅមន្ទីពេទ្យកាលម៉ែតនៅផ្នែកវិភាគជាលិកាវេជ្ជសាស្រ្ត។ ដោយសារតែការប្ដេជ្ញាចិត្តរបស់លោក លោកបានបន្តការសិក្សាអនុបណ្ឌិតនៅសាកលវីទ្យាល័យកនកេន ប្រទេសថៃ ផ្នែកប៉ារ៉ាស៊ីតវិទ្យា នៅឆ្នាំ២០១៥។
ជាមួយនឹងការស្រលាញ់ខាងផ្នែកសុខភាព លោកវេជ្ជបណ្ឌិត អ៊ុន មេសា ក៏មានបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យធានារ៉ាប់រងអាយុជីវិត ដែលជាកន្លែងលោកបានប្រើប្រាស់ចំណេះដឹងផ្នែកវេជ្ជសាស្រ្តរបស់លោក ដើម្បីវិភាគស្ថានភាពសុខភាពរបស់អតិថិជន។ ការយល់ដឹងដ៏ប៉ិនប្រសប់របស់លោកអំពីសុខភាពនិងសុខុមាលភាព ធ្វើឱ្យលោកអាចជួយលោកអ្នកឱ្យមានសុខភាពល្អប្រសើរ។
បទពិសោធន៍វេជ្ជបណ្ឌិត
- បរិញ្ញាបត្រវេជ្ជសាស្រ្ដនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១១
- វគ្គសិក្សាឯកទេសលើការពិនិត្យមហារីកមាត់ស្បូននៅសាកលវិទ្យាល័យ Ghent ប្រទេសបែលហ្សិកក្នុងឆ្នាំ២០១២
- មន្ត្រីពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែតនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១២
- ថ្នាក់អនុបណ្ឌិតផ្នែកប៉ារ៉ាស៊ីតវិទ្យានៅសាកលវិទ្យាល័យកនកេននៅប្រទេសថៃក្នុងឆ្នាំ២០១៥

វេជ្ជបណ្ឌិត គង់ រិទ្ធរីណា
វេជ្ជបណ្ឌិតទូទៅ
ចំណង់ចំណូលចិត្តរបស់លោកវេជ្ជបណ្ឌិត គឺផ្នែកថែរក្សាសម្ផស្ស និងសុខុមាលភាពទូទៅ។ លោកជឿជាក់ថាភាពស្រស់ស្អាតពិតប្រាកដ គឺលើសពីនៅលើស្បែក។ ពោលគឺការថែរក្សាសុខភាពទាំងខាងក្នុង និងខាងក្រៅទើបជាភាពស្រស់ស្អាតពិតប្រាកដ។ក្នុងកំឡុងឆ្នាំសិក្សាផ្នែកវេជ្ជសាស្រ្ដនៅសាកលវិទ្យាល័យអន្តរជាតិ គាត់បានទៅសិក្សាវគ្គផ្នែកវះកាត់កែសម្ផស្ស និងសុខុមាលភាពបន្តពូជ នៅសាកលវិទ្យាល័យកនកេន និង សាកលវិទ្យាល័យម៉ាហ៊ីដល នៅក្នុងប្រទេសថៃ។ លោកយល់ថាអ្នកជំងឺម្នាក់ៗ មានលក្ខណៈពិសេសរៀងៗខ្លួន ហើយលោកតែងតែចំណាយពេលស្តាប់ និងដោះស្រាយកង្វល់របស់លោកអ្នក។ គោលដៅរបស់លោក គឺផ្តល់ថាមពលឱ្យអ្នកមានអារម្មណ៍ជឿជាក់ និងមានសុខភាពល្អជាមួយនឹងភាពស្រស់ស្អាត។
បទពិសោធន៍វេជ្ជបណ្ឌិត
- សហស្ថាបនិក និងវេជ្ជបណ្ឌិតនៅមន្ទីរសម្រាកព្យាបាល និងសម្ភព អេដវេនឃែរ (កម្ពុជា)
សិក្សាវគ្គខ្លីនៅសាកលវិទ្យាល័យកនកេន និង សាកលវិទ្យាល័យម៉ាហ៊ីដល (ប្រទេសថៃ)
អ្នកសរសេរខ្លឹមសារលើអត្ថបទសុខភាពប្រចាំថ្ងៃ នៅលើសារព័ត៌មានកោះសន្តិភាព (កម្ពុជា)
