វេជ្ជបណ្ឌិត អ៊ុន មេសា

វេជ្ជបណ្ឌិត អ៊ុន មេសា

លោកវេជ្ជបណ្ឌិត​អ៊ុន​មេសាគឹជាគ្រូពេទ្យផ្នែកវេជ្ជសាស្រ្តដែលបញ្ចប់ការសិក្សពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១១។ ជាមួយនឹងដំណើររបស់លោកក្នុងវិស័យវេជ្ជសាស្រ្ត លោកបានសិក្សាជំនាញបន្ថែមខាងផ្នែកមហារីកមាត់ស្បូន នៅសាកលវិទ្យាល័យ Ghent នៅប្រទេសបែលហ្សិក ក្នុងឆ្នាំ២០១២ ដើម្បីពង្រឹងបន្ថែមខាងផ្នែកសុខភាពស្រ្តី។ នៅឆ្នាំ២០១២ លោកបានធ្វើការនៅមន្ទីពេទ្យកាលម៉ែតនៅផ្នែកវិភាគជាលិកាវេជ្ជសាស្រ្ត។ ដោយសារតែការប្ដេជ្ញាចិត្តរបស់លោក លោកបានបន្តការសិក្សាអនុបណ្ឌិតនៅសាកលវីទ្យាល័យកនកេន ប្រទេសថៃ ផ្នែកប៉ារ៉ាស៊ីតវិទ្យា នៅឆ្នាំ២០១៥។

ជាមួយនឹងការស្រលាញ់ខាងផ្នែកសុខភាព​​​ ​លោកវេជ្ជបណ្ឌិត អ៊ុន​ មេសា ក៏មានបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យធានារ៉ាប់រងអាយុជីវិត ដែលជាកន្លែងលោកបានប្រើប្រាស់ចំណេះដឹងផ្នែកវេជ្ជសាស្រ្តរបស់លោក ដើម្បីវិភាគស្ថានភាពសុខភាពរបស់អតិថិជន។ ការយល់ដឹងដ៏ប៉ិនប្រសប់របស់លោកអំពីសុខភាពនិងសុខុមាលភាព ធ្វើឱ្យលោកអាចជួយលោកអ្នកឱ្យមានសុខភាពល្អប្រសើរ។

បទពិសោធន៍វេជ្ជបណ្ឌិត ​
  • បរិញ្ញាបត្រវេជ្ជសាស្រ្ដនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១១
  • វគ្គសិក្សាឯកទេសលើការពិនិត្យមហារីកមាត់ស្បូននៅសាកលវិទ្យាល័យ Ghent ប្រទេសបែលហ្សិកក្នុងឆ្នាំ២០១២
  • មន្ត្រីពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែតនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១២
  • ថ្នាក់អនុបណ្ឌិតផ្នែកប៉ារ៉ាស៊ីតវិទ្យានៅសាកលវិទ្យាល័យកនកេននៅប្រទេសថៃក្នុងឆ្នាំ២០១៥

ជ្រើសរើសគ្លីនិកកែសម្ផស្ស យ៉ារ៉ាផា ជ្រើសរើសភាពស្រស់ស្អាត និងសុខភាព